• Breaking News

    Monday, September 18, 2017

    អាកាសធាតុ

    រដូវភ្លៀង
    រដូវភ្លៀងនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមឡើងពីខែឧសភារហូតដល់ខែតុលា គឺនៅពេលខ្យល់ មូស្សុងបក់ពីទិសនីរតី ដែលនាំមកដំណក់ភ្លៀងចំនួន៧៥ភាគរយជាប្រចាំឆ្នាំ។
    គ្មានអ្វីដែលគួរឲ្យ ភ្ញាក់ ផ្អើលនោះទេ ដែលរដូវនេះតែងតែមានភ្លៀងធ្លាក់មកជាញឹកញាប់ ហើយក្នុងរដូវនេះ ភ្លៀងដែលបាន ធ្លាក់ច្រើនជាងគេគឺនៅក្នុងខែកក្កដា ទៅខែកញ្ញា ដែលភ្លៀងតែងធ្លាក់បីថ្ងៃម្តង។ ទោះបីជាយ៉ាងណា ក៏ដោយ ក៏ថ្ងៃដែលមាន ភ្លៀងធ្លាក់ជាធម្មតាតែងតែមានរយៈពេលត្រឹមតែបីទៅបួនម៉ោងតែប៉ុណ្ណោះ ហើយបន្ទាប់មក មេឃក៏ស្រឡះធម្មតាមកវិញ។
    ក្នុងរដូវនេះ ខ្យល់មូស្សុងបាននាំឲ្យប្រទេសកម្ពុជាមានទេសភាពស្រស់ត្រកាល គួរឲ្យចង់ធ្វើដំណើរ គយគន់ជាខ្លាំង។ 
    ផ្លូវថ្នល់ក៏មិនសូវមានធូលីដីហុយ ហើយរុក្ខជាតិទាំងឡាយក៏លាស់សន្លឹក បញ្ចេញព៌ណខៀវស្រងាត់។ ជាពិសេសនោះ
    នៅតំបន់អង្គរវត្តអាចឲ្យភ្ញៀវទេសចរណ៍គយគន់ទេសភាពដ៏ស្រស់ត្រកាលប្រកបដោយភាពស្រស់ត្រេកត្រអាល នៅក្នុងរដូវនេះ ហើយក្នុងរដូវនេះ ពុំសូវជាមានភ្ញៀវទេសចរណ៍មកទស្សនាច្រើនប៉ុន្មានទេ។
    ដូច្នេះប្រសិនបើអ្នកមានបំណងមកទស្ស នា ដើរកំសាន្ត ហើយចង់គេចចេញពីហ្វូងមនុស្សទាំងឡាយនោះ សូមអ្នកអញ្ជើញ មកក្នុងរដូវនេះ ពិតជាមិន ខុសបំណងឡើយ។
    ចំណែកនៅតំបន់ភ្នំក្រវាញ តែងទទួលបានទឹកភ្លៀងធ្លាក់ជោគជាំ ។ ចំណែក ឯតំបន់នៅមាត់សមុទ្រ វិញក៏មានភ្លៀងធ្លាក់ ជោគជាំផងដែរ។
    រដូវប្រាំង
    រដូវប្រាំងនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមពីខែតុលាដល់ខែមេសាគឺក្នុងពេលដែលខ្យល់មូស្សុងបក់ពីទិសឥ្ឈសានបាន មកដល់អាកាសធាតុមានកំដៅខ្លាំង។ តែចាប់តាំងពីខែវិច្ឆិកាដល់ខែមករា គឺជារដូវរងារ ដែលអាកាសធាតុ ចាប់ផ្តើមត្រជាក់ខ្លាំង ហើយនៅកំឡុងខែមេសាអាកាសធាតុចាប់ ផ្តើមក្តៅខ្លាំង សីតុណ្ហភាពអាចឡើងខ្ពស់ជាង៣០អង្សាសេ ហើយគឺនៅក្នុងរដូវ នេះហើយដែល មានភ្ញៀវទេសចរជាច្រើននាំគ្នាមកទស្សនា។ប្រសិនបើធ្វើដំណើរមកនៅចន្លោះខែវិច្ឆិកា ទៅខែ មករា ភ្ញៀវទេសចរណ៍នឹងបានរីករាយដែលមានព្រះអាទិត្យរះចោលរស្មីចែងចាំង គ្មានភ្លៀង និង មានអាកាសធាតុត្រជាក់គួរជាទី មនោរម្យ។
    ភ្ញៀវទេសចរក៏អាចនាំគ្នាទៅងូតទឹកកំសាន្ត និងគេងក្រោមកំដៅព្រះអាទិត្យបានយ៉ាងសប្បាយ រីករាយនៅឆ្នេរសមុទ្រខែ្មរ ដែលមានឆ្នេរកែប កំពង់សោម និងកោះកុង ដែលមានទឹកស្ងប់ស្ងាត់ល្អ។

    1 comment:

    1. Harrah's Casino & Racetrack - Mapyro
      Harrah's 의정부 출장샵 Casino 창원 출장샵 & Racetrack is located near Harrah's Casino, Council Bluffs. 과천 출장샵 In 시흥 출장안마 the center 김제 출장샵 of the casino and casino, the parking garage offers

      ReplyDelete

    Recent Posts

    Widget Post

    Recent Comments