• Breaking News

    Monday, September 18, 2017

    មុខម្ហូបរបស់​កម្ពុជា



    នំ​បញ្ចុក
    ​មុខម្ហូប​កម្ពុជា​មាន​ជាច្រើន​ដូចជា នំ​បញ្ចុក សម្ល ម្ហូបអាហារ​ដែល​ទាក់ទង​នឹង​អាំង ចៀន កកូរ ការី សាឡា​ត់ បង្អែម បន្លែ​ជាច្រើន​មុខ ផ្លែឈើ និង​អង្ករ ជា​អាហារ​ដែល​ផ្តល់​នូវ​ជីវជាតិ​ចាំបាច់ ដើម្បី​ចិញ្ចឹម​រាងកាយ​ឲ្យ​មាំមួន​។​ចំពោះ​វិជ្ជា​ធ្វើ​ម្ហូប​ខែ្មរ​វិញ គឺ​មាន​លក្ខណៈ​អាថ៌កំបាំង ជ្រាលជ្រៅ ពិបាក​សរសេរ​ចូល​នៅទីនេះឲ​អស់សេចក្តី​ណាស់​។ ហើយ​វិជ្ជា​ធ្វើ​ម្ហូប​នេះ គេ​តែងតែ​បង្រៀន​ត​គ្នា ពី​ម្តាយ​ទៅ​កូនស្រី ដែល​ប្រពៃណី​នេះ​គឺ​មាន​តាំងពី​សម័យ​ដូនតា​មក​ម្លេះ ហើយ​វិជ្ជា​ធ្វើ​ម្ហូប​ទាំងឡាយ គឺជា​រតន​ភណ្ឌ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បានរ​បស់​ប្រជាជន​កម្ពុជា​។ រសជាតិ​បែ្លកៗ និង​ពណ៌​ចម្រុះ ជាច្រើន​តែង​បាន​ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​ធម្មជាតិ​។
    ផ្លែឈើ​កម្ពុជា​ប្រជាជន​កម្ពុជា​ពិតជា​មាន​ការ​ឈ្លាសវៃ ក្នុង​ការជ្រើសរើស​គ្រឿងទេស យក​មក​ផ្សំ​ជា​គ្រឿងផ្សំ ជាច្រើន​មុខ ដូចជា ផ្កា​ក្លាំពូ ឈើ​ឧ​ប​ឈើ​យ ក្លឹមចន្ទន៍​ក្រឹ​ស្នា ក្រវាញ ខ្ញី និង រ​មៀត​។ ពួកគេ​យក មក​រួម ផ្សំ​ជាមួយ​គ្រឿងផ្សំ​ខ្មែរ​មួយចំនួន​ទៀត ដូចជា ខ្ទឹម​ស ខ្ទឹម​ក្រហម ស្លឹកគ្រៃ ជី​វ៉ាន់ស៊ុយ ស្លឹក​ក្រូចសើច យក​មក​ផ្សំ​បុក​ជាមួយ​គ្នា ដែល​ខ្មែរ​ហៅថា " គ្រឿង​"​។
    A Mok​ទោះបីជា​យ៉ាងណា​ក៏ដោយ ក៏​នំ​បញ្ចុក​ទទួល​នូវ​ការពេញនិយម​ជាខ្លាំង ហើយ​ភាគច្រើន​គេ​តែងតែ ទទួលទាន​អាហារ​ជាមួយ​បាយ​។ បន្ថែម​ពីលើ​នោះ សម្ល​ការី សម្ល​ផ្សេងៗ រួម​ទាំង​កកូរ ឆា ចៀន ជា​ញឹកញាប់​ត្រូវបាន​គេ​ចំអិន​ដើម្បី​ទទួលទាន​ជាមួយ​បាយ​។ យ៉ាងណាមិញ ភ្ញៀវ​ទេសចរណ៍ ក៏​អាច​នឹង​រីករាយ​ក្នុង​ការ​ស្រស់ស្រូប​បាយ​ខែ្មរ ដែល​មាន​ជាច្រើន​ប្រភេទ មាន​ក្លិនក្រអូប​ប្រហើរ ហើយ​បន្ទាប់​ពី​ពួកគេ​ទទួលទាន​បាយ​រួច​ហើយ គេ​នឹង​បាន​រីករាយ​ជាមួយនឹង​បង្អែម ព្រមទាំង​ផ្លែឈើ ជាច្រើន​ទៀត​។
    ​មាន​គ្រឿងផ្សំ​ពី​ប្រភេទ​ខុសគ្នា ដែល​ពិសេស​នៅក្នុង​ម្ហូប​ខ្មែរ ដើម្បី​បង្កើន​រសជាតិឲ​កាន់តែ​ឈ្ងុយ ឆ្ងាញ់​។ ទី​មួយ​នោះ គឺ​ប្រហុក ដែល​បានមកពី​ការ​យក​ត្រី​ទៅ​ប្រឡាក់​នឹង​អំបិល ហើយ​យក​ទៅ​ផ្អាប់ ទុក​នៅ​ក្នុង​ក្រឡ ឬ​ពាង ហើយ​គ្រឿងផ្សំ​ទី​២​នោះ​គឺ កា​ពិ ដែល​ធ្វើ​ពី​កំពិស រួម​ជាមួយ​គ្រឿងផ្សំ​មួយ​ចំនួន​ទៀត​។ គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​ផ្តល់​ឱជារ​ស​យ៉ាង​ឆ្ងាញ់​ពិសារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ដោយ ក្នុងនោះ​មាន​អ្នកខ្លះ​ចូលចិត្ត​ប្រហុក ឯ​អ្នកខ្លះ​ទៀត​ចូលចិត្ត​កាពិ យកទៅស្ល​នៅក្នុង​សម្ល​ផ្សេងៗ​។ ជា​សរុបមក គ្រឿងផ្សំ​ទាំងនេះ ពិតជា​ផ្តល់​នូវ​ឱជា​រស ព្រមទាំង​ក្លិន​ឈ្ងុយឆ្ងាញ់ ដែល​ត្រូវបាន​គេ ផ្សំ​នៅក្នុង​មុខម្ហូប​កម្ពុជា​។
    ​យ៉ាងណាមិញ ម្ហូបអាហារ​ទាំងនេះ គេ​តែងតែ​ទទួលទាន​ជាមួយ​បាយ ហើយ​ម្ហូប​មួយ​ចាន​ក៏ត្រូវ ទទួលទាន​បាយ​អស់បី​ចាន​ដែរ ដែល​ម្ហូប​នោះ​ភាគច្រើន​ជា​សម្ល​។​ ​រាល់​ម្ហូប​ទាំងនេះ ខ្លះ​ផ្អែម ខ្លះ​ជូរ ខ្លះ​ប្រៃ ឬ​ចត់ ដែល​អាហារ​ទាំងនេះ​ពិតជា​ផ្តល់​នូវ​សុខភាព និង​ភាព​សុខដុម​រម្យ​នា​ក្នុង​គ្រួសារ​។ ពេលខ្លះ​ម្ហូប​តែមួយ​មុខ​ក៏បាន​ផ្តល់​ឱជា​រស​ជាទី​គាប់ចិត្តផងដែរ​។ ចំណែកឯ​ម្ទេស​វិញ គេ​ច្រើន​ទទួលទាន​ផ្សំ​ជាមួយ​សម្ល​។ ដូច្នេះ​ភ្ញៀវទេសចរ​ពិតជា​នឹង ទទួលបាន​នូវ​រសជាតិ​ប្លែកៗ​គ្នា​ជា​ច្រើន​នៃ​ម្ហូបអាហារ​របស់​ខ្មែរ​យើង​៕

    No comments:

    Post a Comment

    Recent Posts

    Widget Post

    Recent Comments