ក្នុងនាមជាពូជអ្នកកសាងអង្គរ ដែលបានរីកចម្រើនចេញពីអំបូរខ្មែរ-មន នៅក្នុងភូមិភាគឥណ្ឌូចិន ភាគខាងត្បូង នាអំឡុង សតវត្សទី៦ ដំបូង នៃគ្រឹស្តសករាជ ដោយទទួលឥទ្ធិពលពីឥណ្ឌា អរិយធម៌ នៃមជ្ឈមណ្ឌលសំខាន់ពីរបានរីកច្រើនឡើង ហើយរដ្ឋដែលចំណាស់ជាងគេនោះ ភូមិភាគខាងត្បូង នៃឧបទ្វិប ដែលហៅថា "ហ្វូណន" (គឺជាឈ្មោះដែលជនជាតិចិន បានហៅសំដៅទៅលើ អាណាចក្រខ្មែរពីសម័យបុរាណ ដែលបានកសាងរាជធានីនៅលើភ្នំ)។ ហ្វូណនគឺជាចក្រភពខែ្មរមួយ ដែលមានអំណាចដ៏ខ្លាំងក្លាលាតសន្ធឹងគ្របដណ្តប់ជាច្រើនផ្នែកនៃឈូងសមុទ្រសៀម។ នៅពាក់ កណ្តាលសតវត្សទី៦ ប្រជា ជនកម្ពុជា ដែលរស់នៅពាក់កណ្តាលទន្លេមេគង្គ(ភាគខាងជើងនៃ ប្រទេសកម្ពុជាបច្ចុប្បន្នបានធ្វើការបំបែករដ្ឋពីនគរហ្វូណន។ នៅក្នុងរយៈពេលដ៏ខ្លី រដ្ឋថ្មីមួយបានកើត ឡើងដែលត្រូវបានគេស្គាល់ថា ចេនឡា ដែលបន្តពីមហាណាចក្រនគរភ្នំ។ នៅដើម សតវត្សទី៧ នគរចេនឡាបានបែកបាក់ជាពីរ គឺចេនឡាដីគោក(នៅភាគខាងជើង) និងចេនឡាលិចទឹក (នៅភាគខាងត្បូងតាម បណ្តោយឈូងសមុទ្រថៃ) ហើយដែលេឈ្មោះនេះហៅតាមភាសាចិន។ ចេនឡាដីគោករស់នៅដោយភាពសុខសាន្ត ក្នុងអំឡុង សតវត្សទី៧ ខណៈពេលដែលចេនឡាលិច ទឹកបានទទួលការវាយប្រហារពីរាជវង្សផ្សេងទៀត ហើយក្នុងកំឡុងពេលនោះ ជនជាតិជ្វាក៏បានធ្វើ ការឈ្លានពាននឹងគ្រប់គ្រងមួយផែ្នកនៃប្រទេសផងដែរ។
ព្រះបាទហ័សវរ្មន័ទី១ (៩០០-៩២៣) ដែលជាព្រះរាជបុត្ររបស់ព្រះបាទយសោវរ្មន័ ដែលបានកសាង ប្រាសាទបក្សីចាំក្រុង និងបានកសាងប្រាសាទក្រវ៉ាន់ ក្នុងឆ្នាំ ៩២១ ។ ព្រះបាទជ័យវ័រន្មទី៤ (៩២៨-៩៤១) ដែលជាព្រះបិតុលារបស់ព្រះបាទហ័ស វរ្មន័ទី១ បានសោយរាជ្យ នៅរាជធានីកោះកេរ្តិ៍ ហើយ ព្រះអង្គបានកសាងបូជនីយដ្ឋានជាច្រើនកន្លែងផងដែរ។ ចំណែក ព្រះបាទរាជន្រ្ទវរ្មន័(៩៤៤-៩៦៨) បានប្តូររាជធានីមកអង្គរវិញនៅក្នុងឆ្នាំ ៩៥២ និងបានកសាងប្រាសាទមេបុណ្យ ខាងកើត ព្រមទាំង ប្រាសាទប្រែរូបក្នុងឆ្នាំ ៩៦១។ ក្នុងឆ្នាំ ៩៦៧ អ្នកមានបណ្តាសក្តិខ្ពស់ក្នុងព្រហ្មញ្ញសាសនា យជនាវារហៈ ដែលមានឈាម ជ័ររាជវង្ស បានកសាងប្រាសាទបន្ទាយស្រី ដែលមានចំងាយ ប្រហែល ២០គីឡូម៉ែត ភាគខាងជើង នៃរាជធានី។ ព្រះបាទជ័យវរ្មន័ទី៥ (៩៦៨-១០០១) បានកសាងរាជធានីថ្មីមួយទៀតនៅជិតប្រាសាទតាកែវ។
នៅក្នុងសតវត្សទី១១ ព្រះបាទសូរ្យវរ្មន័ទី១ (១០០២-១០៥០)បានគ្រប់គ្រងអង្គរ និងបានបង្កើត រាជវង្សប្រកបដោយកិត្តិយស ដ៏ល្បីល្បាញ ។នៅក្នុងខណៈពេលនោះហើយ ដែលគោបុរៈនៃ ប្រាសាទអង្គរធំ ត្រូវបានកសាង ដោយមានប្រាសាទ ភិមានអាកាសនៅចំកណ្តាល។ ព្រះអង្គក៏បាន កសាងប្រាសាទនៅភ្នំជីសូរ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ និងប្រាសាទព្រះខ័ន ក្នុងស្រុកកំពង់ ស្វាយ។ ព្រះបាទឧទ័យាទិត្តវរ្មន័ទី២ (១០៥០-១០៦៦) ដែលជាព្រះរាជបុត្រព្រះបាទសូរ្យវរ្មន័ទី១ បានកសាង ប្រាសាទភ្នំបាពួន និងបារាយខាងលិច។ ចំណែកឯបងប្រុសរបស់ព្រះបាទឧទ័យាទិត្យ វ័រន្ម គឺព្រះបាទហ័សវ័រន្មទី៣ បានឡើងសោយរាជ្យពីឆ្នាំ១០៦៦-១០៨០ នៅពេលដែលអំពើហឹង្សា បានផ្ទុះឡើងក្នុងការផ្តួលរាជវង្ស។ ពេលនោះព្រះមហា ក្សត្រព្រះបាទជ័យវរ្មន័ទី៦ (១០៨០-១១១៣) បានបន្តកសាងប្រាសាទព្រះវិហារ និងទីសក្ការៈវត្តភូ និងប្រាសាទភិមៃ។
ព្រះបាទសូរ្យវរ្មន័ទី២(១១១៣-១១៥០)បានពង្រីកអំណាចរបស់ព្រះអង្គពីច្រាំងសមុទ្រចិន ទៅកាន់ សមុទ្រឥណ្ឌា ហើយបាន កសាងប្រាសាទអង្គរវត្ត ប្រាសាទធម្មនន្ត ចៅសាយទេវតា ព្រះបាលិល័យ ពិទូរ និងប្រាសាទបន្ទាយស្រី ។ បន្ទាប់ពីការ កសាងប្រាសាទជាច្រើនមក ពេលនោះអរិយធម៌ខែ្មរក៏ បានស្រុតចុះក្នុងភាពអន់ថយ ហើយក៏ទទួលការវាយប្រហារឈ្លានពាន ពីសំណាក់កងទ័ពចាម ផងដែរ។
ព្រះបាទសូរ្យវរ្មន័ទី២(១១១៣-១១៥០)បានពង្រីកអំណាចរបស់ព្រះអង្គពីច្រាំងសមុទ្រចិន ទៅកាន់ សមុទ្រ ឥណ្ឌា ហើយបានកសាងប្រាសាទអង្គរវត្ត ប្រាសាទធម្មនន្ត ចៅសាយទេវតា ព្រះបាលិល័យ ពិទូរ និងប្រាសាទបន្ទាយស្រី។ បន្ទាប់ពីការកសាងប្រាសាទជាច្រើនមក ពេលនោះអរិយធម៌ខែ្មរក៏ បានស្រុតចុះក្នុងភាពអន់ថយ ហើយក៏ទទួលការវាយប្រហារឈ្លានពានពីសំណាក់កងទ័ពចាម ផង ដែរ។ ព្រះបាទជ័យវរ្មន័ទី៧ (១១៨១-១២២០)គឺជាព្រះមហាក្សត្រដែលមានកិត្យានុភាពជាខ្លាំង នៅ ក្នុង ប្រវត្តិសាស្រ្តខ្មែរ ព្រះអង្គចាប់ផ្តើមបង្កើតចលនាតស៊ូហើយដេញពួកឈ្លានពានចេញពីទឹកដី និង បានគ្រប់គ្រងប្រទេសប្រកបដោយភាពអស្ចារ្យ។ ព្រះអង្គបានកសាងប្រាសាទតាព្រហ្ម(១១៨៦) និងប្រាសាទព្រះខ័ន(១១៩១)ដើម្បីឧទ្ទិសចំពោះមាតា និងបិតារបស់ព្រះអង្គ។ នៅពេលនោះព្រះអង្គ បានកសាងប្រាសាទ បន្ទាយក្តី តានៃ ស្រះស្រង់ លានសេ្តចគម្លង់ ទីលានជល់ដំរី នាគព័ន្ធ តាសោម និងបូនីយដ្ឋានបីបួនកន្លែង នៅកនែ្លងផ្សេងទៀតនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន កសាងរាជធានីដ៏ធំមួយ គឺអង្គរធំ ហើយបានកសាង ប្រាសាទបាយ័ននៅចំកណ្តាល។ អាចយល់បានថា បន្ទាប់ពីសមិទ្ធិផលដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានកសាងរួចមក យុគស ម័យ អង្គរក៏ចាប់ផ្តើមធ្លាក់ចុះ ចាប់តាំងពីការសោយទីវង្គតរបស់ព្រះបាទជ័យវរ្មន័ទី៧ នៅដើមសតវត្សទី ១៣ ហើយខណៈពេល នោះដែរ ប្រទេសជាតិក៏ទទួលការឈ្លានពានពីពួកសៀម ព្រមទាំងប្រព័ន្ធ ធារាសាស្រ្តមានភាពរាំងស្ងួត គឺពេលនោះហើយ ដែលចក្រភពអង្គរបានចុះខ្សោយអំណាចជា បន្តបន្ទាប់ រហូតបង្ខំឲ្យព្រះមហាក្សត្រសម្រេចព្រះទ័យប្តូររាជធានីមកទីក្រុងភ្នំពេញ ក្នុងឆ្នាំ ១៤៣១ និងដើម្បីគេចចេញពីការឈ្លានពាន វាយប្រហាររបស់ពួកសៀម និងចាម។ ក្រោយមកនៅ ឆ្នាំ ១៨៦៣ ប្រទេស បានស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង។ បន្ទាប់ពីប្រទេសទទួលបានឯករាជ្យពីអាណានិគមបារាំងក្នុងឆ្នាំ ១៩៥៣ ។ ប្រទេសកម្ពុជាបានផ្លាស់ ប្តូររបបជាច្រើនដូចជាៈ
- ១. ព្រះរាជាណាចក្រកម្ពុជា( របបរាជានិយម ពីឆ្នាំ ១៩៥៣-១៩៧០)
- ២.របបសាធារណរដ្ឋខ្មែរ (ក្រោមរបបលន់ ណល់ ពីឆ្នាំ ១៩៧០-១៩៧៥)
- ៣.របបកម្ពុជាប្រជាធិបតេយ្យ(របបប្រល័យពូជសាសន៍ប៉ុលពត ពីឆ្នាំ ១៩៧៥-១៩៧៩)
- ៤.របបសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
- ៥.របបរដ្ឋកម្ពុជា (១៩៨៩-១៩៩៣)
- ៦.ព្រះរាជាណាចក្រកម្ពុជាទី២(របបរាជានិយមពីឆ្នាំ ១៩៩៣រហូតបច្ចុប្បន្ន)។
No comments:
Post a Comment