• Breaking News

    Monday, September 18, 2017

    ភូមិសាស្រ្ត

    ព្រះរាជាណាចក្រកម្ពុជា គឺជាប្រជាជាតិមួយនៅក្នុងភូមិភាគអាស៊ីអគ្នេយ៍ ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសថៃ ឡាវ វៀតណាម និងមួយផ្នែកទៀតឈូងសមុទ្រថៃ។រាជធានីដ៏ធំរបស់ប្រទេសគឺ រាជធានីភ្នំពេញ។
      ភូមិសាស្រ្ត
    ផែនទីប្រទេសកម្ពុជាទីតាំងប្រទេសកម្ពុជាស្ថិតនៅក្នុងភាគនិរតី នៃឧបទ្វីបឥណ្ឌូចិន ដែលមានផៃ្ទដីសរុប ១៨១ ០៣៥ គីឡូម៉ែតការ៉េ ហើយមានព្រំប្រទល់ភាគខាងលិច និងទិសពាយព្យជាប់ប្រទេសថៃ ទិសឥ្ឍសានជាប់ នឹងប្រទេសឡាវ ខាងកើតជាប់នឹងប្រទេសវៀតណាម និងទិសនិរតីជាប់នឹងឈូងសមុទ្រថៃ។
    ប្រទេសកម្ពុជាស្ថិតក្នុងចន្លោះខ្សែស្របទី១៣០០N និង ១០៥០០E។
    ផ្ទៃដីប្រទេសកម្ពុជា គឺជាដីវាលទំនាប និងមានភ្នំនៅភាគខាងជើង និងនិរតី ព្រមទាំងមានទន្លេមេគង្គ ហូរឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូងនៃប្រទេស និងមានបឹងទន្លេសាបដ៏ធំមួយ។
    បន្ថែមពីលើនេះ ប្រទេសកម្ពុជាមានធនធានសម្បត្តិធម្មជាតិជាច្រើនដូចជាៈ ប្រេង ឧស្ម័ន ព្រៃឈើ 
    ត្បូង រ៉ែដែក ម៉ង់ហ្គាណែស ហ្វូស្វាត និងមានសក្តានុពលវារីអគ្គីសនីយ៉ាងអស្ចារ្យថែមទៀត។
      ប្រជាជន
    ប្រទេសកម្ពុជា មានប្រជាជនប្រមាណ១៤លាននាក់ ហើយ៩០ភាគរយ គឺជាជនជាតិខ្មែរ និង មាន​ជនជាតិភាគតិចមួយចំនួន ដូចជា ចាម(ខ្មែរឥស្លាម) ចិន វៀតណាម ឥណ្ឌា ថៃ ភ្នង កួយ ស្ទាង តាមីល...។ល។
      អាកាសធាតុ
    ប្រទេសកម្ពុជាមានអាកកាសធាតុដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគេ្នយ៍នេះដែរគឺក្តៅហើយសើមស្ទើរតែពេញ មួយឆ្នាំ។ អាកាសធាតុនេះបាននាំឲ្យប្រទេសកម្ពុជាមានរដូវពីរចែក ដាច់ពីគ្នា គឺរដូវវស្សានិងរដូវប្រាំង។ រដូវវស្សាចាប់ផ្តើមពីខែ
    ឧសភារហូតដល់ខែតុលា ចំណែករដូវ ប្រាំង វិញចាប់ផ្តើមពីខែវិច្ឆិកា រហូតដល់ខែមេសា ហើយក្នុងចន្លោះខែធ្នូទៅខែមករា គឺជាខែរងា ហើយខែ ដែលក្តៅបំផុតនោះគឺខែ មេសា ។សីតុណ្ហភាពជាមធ្យមគឺ២៧-២៨អង្សា។
    National Flag  ទង់ជាតិ
    ទង់ជាតិនៃប្រទេសកម្ពុជា បានបញ្ជាក់ឲ្យឃើញនូវបាវចនាជាតិៈ ជាតិ សាសនា ព្រះមហាក្សត្រ។ ពណ៌ខៀវឆ្នូតធំសងខាងទាំងពីតំណាងឲ្យរាជានិយម ហើយពណ៌ក្រហមឆ្នូតចំកណ្តាល តំណាងឲ ជាតិ ចំណែកពណ៌សលើផ្ទៃបា្រសាទតំណាងឲ្យសាសនារបស់ជាតិ។
      ផ្កាជាតិ
    National Flowerផ្ការំដួល គឺជាផ្កាដែលមានពណ៌លឿង ស ក្រហម គឺជាតំណាងឲ្យផ្កាជាតិ នៃព្រះរាជាណាចក្រ កម្ពុជា។ ចាប់តាំងពីបុរាណកាលមក ស្រ្តីខ្មែរ ជាញឹកញាប់ត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយរីកនៅពេលល្ងាច និងសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកំលាំងខ្យល់បក់។ ផ្ការំដួលមានដើមរឹងមាំដែលមានទំហំរហូត៣០ស.មនិងអាចមានកំពស់រហូតដល់១២ម ហើយគេតែងតែដាំនៅតាមសួនឧទ្យានសាធារណៈ។

    No comments:

    Post a Comment

    Recent Posts

    Widget Post

    Recent Comments